SBS Khmer - SBS ខ្មែរ
លោក រ៉ុង ឈុន ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៤ឆ្នាំ និងហាមឃាត់មិនឱ្យឈរឈ្មោះបោះឆ្នោតអស់មួយជីវិត
Episode notes
ចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ ទី៥ ខែឧសភា ដើមសប្តាហ៍នេះ បានសម្រេចផ្តន្ទាទោសលោក រ៉ុង ឈុន ទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ ដាក់ពន្ធនាគារចំនួន ៤ឆ្នាំ ពិន័យជាប្រាក់ចំនួន ៤លានរៀល និងបានសម្រេចដកសិទ្ធិលោក រ៉ុង ឈុន មិនឱ្យបោះឆ្នោត និងមិនឱ្យឈរឈ្មោះឱ្យគេបោះឆ្នោតឡើយ ពីបទញុះញង់បង្កភាពវឹកវរក្នុងសង្គម និងបទមិនរាងចាល ដោយសារតែអតីតប្រធានសមាគមគ្រូបង្រៀន និងជាអ្នកនយោបាយរូបនេះ បានអត្ថាធិប្បាយអំពីបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា និងវៀតណាម។